កញ្ចប់ព្យាបាលជំងឺបេះដូងលោតខុសចង្វាក់និងការរំញោចអគ្គិសនីនៃបេះដូង (តម្លៃនេះសម្រាប់អ្នកជំងឺអន្តរជាតិ) |
គេងនៅមន្ទីរពេទ្យ (យប់) |
តម្លៃកញ្ចប់ (បាត) |
កញ្ចប់ព្យាបាលជំងឺបេះដូងលោតខុសចង្វាក់ដោយការស្វែងរកទីតាំងខុសប្រក្រតីនៃប្រព័ន្ធអគ្គិសនីរបស់បេះដូងជារូបភាព 3D (CARTO Mapping) | 2 | 910,800-1,037,000 |
កញ្ចប់សម្រាប់ការដាក់ថ្មបេះដូង (Pacemaker Implantation) | 2 | 264,500-322,000 (តម្លៃនេះមិនរួមបញ្ចូលថ្មបេះដូង) |
លក្ខខណ្ឌនៃការទទួលសេវាកម្ម
- តម្លៃខាងលើរួមបញ្ចូលថ្លៃបន្ទប់វះកាត់ ថ្លៃបន្ទប់សម្រាកព្យាបាល ថ្លៃថ្នាំពេទ្យ ថ្លៃថ្នាំដែលប្រើក្នុងការវះកាត់ ថ្លៃសេវាសម្រាប់ក្រុមវេជ្ជសាស្រ្ដអនុវត្តនីតិវិធី, គ្រូពេទ្យឯកទេសខាងថ្នាំស្ពឹកទាក់ទងតែការវះកាត់ដែលបានបញ្ជាក់បុណ្ណោះ។
- តម្លៃខាងលើរួមបញ្ចូល បន្ទប់ Intermediate ICU បន្ទប់ ICU បន្ទប់ស្តង់ដារ (តាមចំនួនថ្ងៃដែលបានបញ្ជាក់) ថ្លៃសេវាថែទាំ ថ្លៃសេវាបន្ទប់ ថ្លៃអាហារ ថ្លៃបរិក្ខារពេទ្យដែលពាក់ព័ន្ធ (ដូចដែលបានបញ្ជាក់) ការផ្គត់ផ្គង់ថ្នាំពេទ្យ ថ្លៃព្យាបាលអ្នកជំងឺ ទាក់ទងតែការវះកាត់ ថ្លៃអាហារ បរិក្ខារពេទ្យ ពេលស្នាក់នៅក្នុងមន្ទីរពេទ្យ (ដូចបានបញ្ជាក់)
- តម្លៃនេះមានសុពលភាពចាប់ពី ថ្ងៃទី 01 ខែមករា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025។
កញ្ចប់នេះមិនរួមបញ្ចូល
- តម្លៃនេះមិនរាប់បញ្ចូលការពិនិត្យ និងការត្រៀមខ្លួនរបស់អ្នកជំងឺមុនពេលវះកាត់។
- មិនរាប់បញ្ចូលការចំណាយលើការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស (ប្រសិនបើមាន)។
- ការចំណាយទាក់ទងនឹងជំងឺប្រចាំខ្លួនរបស់អ្នកជំងឺ និងការចំណាយដែលកើតឡើងក្រៅពីកញ្ចប់ការវះកាត់ ដូចជាថ្លៃថ្នាំពេទ្យ និងឧបករណ៍ពិសេសដែលដាក់ក្នុងខ្លួនរបស់អ្នកជំងឺ។ ថ្លៃវិភាគមន្ទីរពិសោធន៍ ឬថ្លៃផ្សេងទៀត ប្រសិនបើមាន។
- ក្នុងករណីដែលអ្នកជំងឺត្រូវស្នាក់នៅក្នុងបន្ទប់ Intermediate ICU និង បន្ទប់ ICU ដែលលើសពីបន្ទប់ស្តង់ដារដែលបានបញ្ជាក់ ឬក្នុងករណីដែលអ្នកជំងឺស្នើសុំស្នាក់នៅបន្តដោយហេតុផលផ្សេងទៀត មន្ទីរពេទ្យនឹងគិតប្រាក់តាមចំនួនជាក់ស្តែង និងកាត់ការបញ្ចុះតម្លៃ (ប្រសិនបើមាន)។
- តម្លៃនេះមិនរាប់បញ្ចូលថ្លៃថ្នាំយកទៅផ្ទះទេ (ថ្នាំនៅផ្ទះ)។