ជំងឺបេះដូងមិនត្រឹមតែកើតមានចំពោះមនុស្សធំ និងមនុស្សចាស់ប៉ុណ្ណោះទេ ទារកទើបនឹងកើត និងកុមារក៏អាចវិវត្តទៅជាជំងឺបេះដូងផងដែរ។ ជំងឺបេះដូងពីកំណើតចំពោះកុមារខ្លះគឺមិនធ្ងន់ធ្ងរ ហើយមិនចាំបាច់ព្យាបាលទេ។ តែជំងឺបេះដូងពីកំណើតចំពោះកុមារខ្លះទៀតហាក់ដូចជាស្មុគស្មាញជាង ហើយអាចត្រូវការការវះកាត់ជាច្រើនដងក្នុងរយៈពេលជាច្រើនឆ្នាំ។ ជំងឺបេះដូងពីកំណើតយ៉ាងធ្ងន់ធ្ងរ ជារឿយៗត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមុន ឬភ្លាមៗបន្ទាប់ពីទារកកើតមក។ ប្រសិនបើមានសញ្ញា និងរោគសញ្ញាណាមួយត្រូវបានកត់សម្គាល់ ឪពុកម្តាយត្រូវស្វែងរកការព្យាបាលភ្លាមៗ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទាន់ពេលវេលា ដែលនាំឱ្យផែនការព្យាបាលមានប្រសិទ្ធភាព។

មូលហេតុនៃជំងឺបេះដូងកុមារអាចចែកចេញជា ២ ប្រភេទធំៗ៖

  1. ជំងឺបេះដូងពីកំណើតចំពោះកុមារ
    ក្នុងអំឡុងពេលប្រាំមួយសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ បេះដូងរបស់ទារកចាប់ផ្តើមមានរូបរាង និងចាប់ផ្តើមលោត។ សរសៃឈាមសំខាន់ៗដែលទៅដល់ និងរត់ចេញពីបេះដូងក៏ចាប់ផ្តើមវិវឌ្ឍន៍អំឡុងពេលមានផ្ទៃពោះដ៏សំខាន់នេះ។ នៅពេលនេះ ជំងឺបេះដូងអាចចាប់ផ្តើមវិវឌ្ឍន៍។ កត្តារួមចំណែកអាចរួមមានតំនរពូជ លក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួន ថ្នាំមួយចំនួន និងកត្តាបរិស្ថានដូចជាការជក់បារីជាដើម។ ទិន្នន័យស្ថិតិបង្ហាញថា អត្រាកើតជាមធ្យមនៃជំងឺបេះដូងពីកំណើតដែលត្រូវបានរាយការណ៍នៅក្នុងការសិក្សាផ្សេងៗគ្នាគឺមានរហូតដល់ 8 ក្នុង 1000 នាក់។ ជំងឺបេះដូងពីកំណើតយ៉ាងធ្ងន់ធ្ងរ ជារឿយៗត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមុន ឬភ្លាមៗបន្ទាប់ពីទារកកើតមក។ ក្នុងករណីខ្លះ ពិការភាពបេះដូងត្រូវបានរកឃើញអំឡុងពេលពេញវ័យ ដូចជា សរសៃឈាមខុសប្រក្រតី ពិការភាព ប្រហោងក្នុងក្នុងថតបេះដូងខាងលើ និងស្ថានភាពបេះដូងស្មុគស្មាញផ្សេងទៀតជាច្រើន។ ប្រសិនបើជំងឺបេះដូងមិនត្រូវបានព្យាបាល និងរកឃើញចំពោះអ្នកជំងឺពេញវ័យ នៅពេលដែលជំងឺកាន់តែធ្ងន់ធ្ងរ ការព្យាបាលវះកាត់ប្រហែលជាមិនមែនជាជម្រើសទេ។ ទោះជាយ៉ាងណាក៏ដោយ ជំងឺបេះដូងពីកំណើតមួយចំនួន គឺជាលក្ខខណ្ឌមិនធ្ងន់ធ្ងរ ឧ. រន្ធតូចៗនៃថតបេះដូងខាងលើ និងការស្ទះប្រឹសបេះដូងកម្រិតស្រាល ដែលកើតឡើងនៅពេលដែលប្រឹសបេះដូងរួមតូច។ ក្នុងស្ថានភាពមិនធ្ងន់ធ្ងរបែបនេះ ការព្យាបាលតាមវេជ្ជសាស្រ្ដមិនត្រូវបានទាមទារឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការកែប្រែរបៀបរស់នៅដើម្បីការពារផលវិបាកផ្សេងទៀតត្រូវបានណែនាំយ៉ាងសំខាន់។
  2. ជំងឺបេះដូងចំពោះកុមារក្រោយសម្រាល
    វាជាជំងឺបេះដូងកុមារកើតឡើងក្រោយពេលសម្រាល។ ជំងឺបេះដូងដែលទទួលបានជាទូទៅចំពោះកុមាររួមមាន:
  • ជំងឺបេះដូងរលាកសនាក់: គឺជាស្ថានភាពមួយដែលប្រឹសបេះដូងត្រូវបានបំផ្លាញជាអចិន្ត្រៃយ៍ដោយជំងឺគ្រុនក្តៅ។ ការខូចខាតប្រឹសបេះដូងអាចចាប់ផ្តើមភ្លាមៗបន្ទាប់ពីការឆ្លងមេរោគ Streptococcal ដែលមិនបានព្យាបាល ឬការព្យាបាលអស់។ ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំបណ្តាលឱ្យមានដំណើរការរលាកដែលបណ្តាលឱ្យមានការខូចខាតប្រឹសបេះដូងជាបន្តបន្ទាប់។ គ្រុនក្តៅរលាកសន្លាក់ភាគច្រើនប៉ះពាល់ដល់កុមារក្នុងវ័យសិក្សា។ ទោះបីជាការឆ្លងមេរោគ Streptococcal ជារឿងធម្មតាក៏ដោយ តែគ្រុនក្តៅរ៉ូមាទិកហាក់ដូចជាកម្រដោយសារតែការជឿនលឿននៃឱសថ ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍។
  • ជំងឺ Kawasaki៖ គឺជាមូលហេតុចម្បងនៃជំងឺបេះដូងចំពោះកុមារក្រោយសម្រាល។ វាបណ្តាលឱ្យរលាកនៅក្នុងជញ្ជាំងនៃសរសៃឈាមអាកទែរពាសពេញរាងកាយ ហើយការរលាកមានទំនោរទៅបំផ្លាញសរសៃឈាមបេះដូងដែលផ្គត់ផ្គង់ឈាមទៅកាន់សាច់ដុំបេះដូង បណ្តាលឱ្យមានការស្ទះសរសៃឈាមបេះដូង។
  • ការរលាកសាច់ដុំបេះដូង ឬហៅថា Viral Myocarditis ដែលបណ្តាលមកពីការឆ្លងមេរោគគ្រប់ទម្រង់អាចបណ្តាលឱ្យរលាកសាច់ដុំបេះដូង និងរំខានដល់ផ្លូវអគ្គិសនីដែលផ្តល់សញ្ញាឱ្យបេះដូងលោតបានត្រឹមត្រូវ។ ជាលទ្ធផល វាគឺជាមូលហេតុចម្បងមួយនៃការគាំងបេះដូងភ្លាមៗ។
  • បញ្ហាចង្វាក់បេះដូង វាសំដៅទៅលើចង្វាក់បេះដូងលោតខុសធម្មតា រួមទាំងចង្វាក់បេះដូងលោតលឿនពេក យឺតពេក ឬមានលំនាំមិនទៀងទាត់។ ស្ថានភាពចង្វាក់បេះដូងទូទៅបំផុតដែលមានចំពោះកុមារត្រូវបានគេហៅថា Tachycardia នៅពេលដែលបេះដូងលោតលឿនពេក ហើយវាមិនអាចបំពេញដោយឈាមមុនពេលវាបញ្ជូនឈាមទៅកាន់រាងកាយ។ រោគសញ្ញាដែលពាក់ព័ន្ធ ឧ. ញ័រទ្រូង ចង្វាក់បេះដូងលោតញាប់ ឈឺទ្រូង និងវិលមុខអាចកើតឡើងដោយចៃដន្យ។ ទោះយ៉ាងណាក៏ដោយ វាអាចបណ្តាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដូចជាការស្លាប់ភ្លាមៗនៃបេះដូង។

សញ្ញានិងរោគសញ្ញានៃជំងឺបេះដូងពីកំណើត

ជំងឺបេះដូងពីកំណើតធ្ងន់ធ្ងរជាធម្មតាបង្ហាញឱ្យឃើញយ៉ាងច្បាស់ភ្លាមបន្ទាប់ពីកើត។ សញ្ញា និងរោគសញ្ញារួមមាន៖

  • ដង្ហើមខ្លីអំឡុងពេលបំបៅ នាំឱ្យមានការលូតលាស់ខ្សោយ។
  • ពណ៌ស្បែកពណ៌ប្រផេះស្លេក ពណ៌ស្វាយ ឬពណ៌ខៀវ និងក្រចកដៃ (ពណ៌បៃតង)
  • ដកដង្ហើមញាប់

ទោះជាយ៉ាងណាក៏ដោយ កុមារអាចមិនមានសញ្ញាណនៃបញ្ហាណាមួយឡើយ រហូតដល់អាយុ 20-30 ឆ្នាំ។ រោគសញ្ញាដែលអាចបង្ហាញថាកើតជំងឺបេះដូងអាចរួមបញ្ចូលការដកដង្ហើមខ្លីៗក្នុងពេលធ្វើលំហាត់ប្រាណ ហើយងាយនឹងនឿយហត់សន្លប់ក្នុងពេលធ្វើសកម្មភាព។

ការព្យាបាលជំងឺបេះដូងពីកំណើត

ជំងឺបេះដូងពីកំណើតមួយចំនួន ដូចជាមានរន្ធតូចៗ អាចជាសះស្បើយខ្លួនឯងបាន នៅពេលកូនធំឡើង។ ទោះជាយ៉ាងណាក៏ដោយ ជំងឺបេះដូងមួយចំនួនគឺធ្ងន់ធ្ងរ ហើយការព្យាបាលគឺទាមទារយ៉ាងខ្លាំង។ អាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃជំងឺបេះដូង។ ជំងឺបេះដូងពីកំណើតអាចត្រូវបានព្យាបាលដោយ៖

វិធីព្យាបាលដោយប្រើបំពង់កាតេទែរ។

កុមារ និងមនុស្សធំខ្លះអាចមានជំងឺបេះដូងពីកំណើតរបស់ពួកគេដែលត្រូវបានជួសជុលដោយប្រើបច្ចេកទេសបំពង់កាតេទែរ។វិធីព្យាបាលបែបមុខរបួសតួចនេះអនុញ្ញាតឱ្យការជួសជុលត្រូវបានធ្វើដោយមិនចាំបាច់វះកាត់បើកទ្រូងនិងបេះដូង។ វិធីព្យាបាលដោយប្រើបំពង់កាតេទែរអាចប្រើជាញឹកញាប់ដើម្បីជួសជុលរន្ធ ឬកន្លែងត្បៀតនៃសរសៃឈាមបេះដូង។ ក្នុងអំឡុងពេលអនុវត្ត បំពង់ស្តើងមួយ (បំពង់កាតេទែរ) ត្រូវបានបញ្ចូលទៅក្នុងសរសៃជើង ហើយនាំវាទៅបេះដូង ដោយមានជំនួយពីរូបភាពកាំរស្មីអ៊ិច។ នៅពេលដែលបំពង់កាតេទែរត្រូវបានដាក់នៅកន្លែងដែលមានបញ្ហា ឧបករណ៍តូចៗដូចជាសំណាញ់ត្រូវបានភ្ជាប់តាមបំពង់កាតេទែរ ដើម្បីបិទរន្ធ ឬដើម្បីជួសជុលត្រង់កន្លែងដែលមានបញ្ហា។ ជាលិកាបេះដូងលូតលាស់ជុំវិញសំណាញ់ ដោយបិទរន្ធនោះជាអចិន្ត្រៃក្នុងរយៈពេល 3 ខែ។

វិធីនេះអាចត្រូវបានអនុវត្តចំពោះកុមារដែលមានអាយុលើសពី 5 ឆ្នាំនិងមនុស្សពេញវ័យ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំប្រឆាំងនឹងការកកឈាម(ប្លាកែត) អាស្ពីរីន នឹងត្រូវបានចេញវេជ្ជបញ្ជាដោយគ្រូពេទ្យសម្រាប់អ្នកជំងឺយ៉ាងហោចណាស់ 6 ខែ ដើម្បីផ្តល់នូវប្រសិទ្ធភាពប្រឆាំងនឹងការប្រមូលផ្តុំប្លាកែត និងការពារការកកើតកំណកឈាមនៅក្នុងតំបន់ដែលត្រូវបានព្យាបាល។ បន្ទាប់ពីទទួលការព្យាបាល ការតាមដានយ៉ាងជិតស្និទ្ធជាមួយនឹងការពិនិត្យអេកូបេះដូងត្រូវបានទាមទារតាមកាលវិភាគរៀងរាល់ 1, 3, 6 ខែ និង 1 ឆ្នាំ។ សំខាន់ជាងនេះទៅទៀត រាល់ដំបូន្មានវេជ្ជសាស្រ្តដែលផ្តល់ដោយគ្រូពេទ្យបេះដូងត្រូវតែអនុវត្តតាមយ៉ាងតឹងរ៉ឹង។

ថ្វីត្បិតតែការប្រើបំពង់កាតេទែរអាចប្រើដើម្បីព្យាបាលជំងឺបេះដូងពីកំណើតរហូតដល់ 75% ក៏ដោយ ក៏វិធីនេះប្រហែលជាមិនសមរម្យសម្រាប់ស្ថានភាពស្មុគស្មាញមួយចំនួននោះទេ។ លក្ខខណ្ឌទាំងនេះអាចតម្រូវឱ្យមានការវះកាត់បេះដូងជាការព្យាបាលដំបូង។ ជម្រើសនៃការព្យាបាលដែលបានជ្រើសរើសត្រូវបានកំណត់ជាចម្បងដោយទំហំ ទីតាំង និងប្រភេទនៃជំងឺ ព្រមទាំងលក្ខខណ្ឌរបស់បុគ្គលម្នាក់ៗ។

សម្រាប់ព័ត៌មាន

គ្លីនិកជំងឺបេះដូងកុមារ
ជាន់ទី 1 អគារ H មន្ទីរពេទ្យបេះដូងបាងកក
ប្រចាំថ្ងៃម៉ោង 07.00 ព្រឹក – 04.00 រសៀល។