គ្លីនិកវះកាត់បេះដូងផ្តល់សេវាផ្តោតលើការវះកាត់ (ជាធម្មតាផ្អែកលើបំពង់កាតេទែរ ) ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺបេះដូង។ ការព្យាបាលតាមបំពង់កាតេទែរ និងការត្រួតពិនិត្យជាបន្តបន្ទាប់គ្របដណ្តប់លើស្ថានភាពបញ្ហាសរសៃឈាមបេះដូងដូចជា ជំងឺសាច់ដុំបេះដូងស្លាប់ និងជំងឺសរសៃឈាមបេះដូងទាំងស្ថានភាពស្រួចស្រាវ និងរ៉ាំរ៉ៃដែលបណ្តាលមកពីជំងឺត្បៀតសរសៃឈាមបេះដូង ឬស្ទះនៃសរសៃឈាមបេះដូង។

កំឡុងពេលវះកាត់បេះដូង បំពង់ស្តើងវែងមួយហៅថា បំពង់កាតេទែរត្រូវបានបញ្ចូលទៅក្នុងសរសៃឈាម ឬសរសៃវ៉ែននៅក្រលៀន ក ឬដៃ បន្ទាប់មកបំពង់កាតេទែរត្រូវបានបញ្ចូលតាមសរសៃឈាមទៅកាន់បេះដូង។ គួបផ្សំជាមួយនឹងការប្រើប្រាស់កាំរស្មីអ៊ិច ការចាក់ថ្នាំពណ៌ត្រូវបានចាក់ដើម្បីកំណត់ពីភាពខុសប្រក្រតីនៃសរសៃឈាមក្នុងបេះដូង។ បន្ទាប់ពីចូលដល់សរសៃឈាមដែលមានការត្បៀតចុងប៉េងប៉ោងដែលគ្របដោយស្តេនត្រូវបានបំប៉ោង។ ចុងប៉េងប៉ោងបង្ហាប់បន្ទះប្រឆាំងនឹងជញ្ជាំងសរសៃឈាម និងពង្រីកស្តេន (ដែលគេស្គាល់ថាជាការពង្រីកប៉ោងនៃសរសៃឈាម) ។ នៅពេលដែលបន្ទះត្រូវបានបង្ហាប់ ហើយស្តេននៅនឹងកន្លែង នោះប៉េងប៉ោងត្រូវបានបញ្ចេញខ្យល់និងដកចេញ (គេស្គាល់ថាជា ការដាក់បញ្ចូលស្តេនសរសៃឈាម)។ ជារឿយៗស្តេនត្រូវបានទុកនៅក្នុងសរសៃឈាមដើម្បីជួយរក្សាសរសៃឈាមមិនឲ្យត្បៀត។ ឧបករណ៍វេជ្ជសាស្រ្តផ្សេងទៀតអាចត្រូវបានប្រើប្រាស់បន្ថែមដើម្បីធ្វើឲ្យអលទ្ធផលនៃការព្យាបាលកាន់តែប្រសើរ។

ក្នុងករណីអាសន្ន ផែនការព្យាបាលនឹងត្រូវបានពន្យល់ និងពិភាក្សាយ៉ាងច្បាស់លាស់ជាមួយអ្នកជំងឺ និងក្រុមគ្រួសារ។ ការអប់រំអ្នកជំងឺត្រូវបានធ្វើឡើងដើម្បីផ្តល់ព័ត៌មានដល់អ្នកជំងឺ និងក្រុមគ្រួសារអំពីជម្រើសជំនួសនៃការព្យាបាលជាមួយនឹងគុណសម្បត្តិ និងគុណវិបត្តិ ផែនការព្យាបាល និងការរៀបចំ ឬការណែនាំមុន និងក្រោយការព្យាបាល។

ចាប់តាំងពីការវះកាត់ផ្នែកបេះដូងអាចធ្វើឡើងដោយវិធីមុខរបួសតូច បើប្រៀបធៀបទៅនឹងការវះកាត់បេះដូងបើកចំហ យើងឃើញថាអ្នកជំងឺទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យរួមមានការឈឺចាប់តិចជាងមុន ការស្នាក់នៅមន្ទីរពេទ្យខ្លីជាងមុន និងឆាប់ជាសះស្បើយ។

ព្យាបាលជំងឺបេះដូងតាមវិធីដូចខាងក្រោម៖

  • Percutaneous Coronary Intervention (PCI)៖ ការពង្រីកសរសៃឈាមបេះដូងរួមតូច ឬស្ទះដោយប្រើប៉េងប៉ោង និង/ឬស្តេន
    • Fractional Flow Reserve (FFR)៖ ការវាស់សម្ពាធឌីផេរ៉ង់ស្យែលនៅក្នុងសរសៃឈាមបេះដូងជាដែលអាចវាស់សម្ពាធឈាម និងលំហូរបានយ៉ាងត្រឹមត្រូវតាមរយៈផ្នែកជាក់លាក់នៃសរសៃឈាមបេះដូង។
    • Rotablation៖ ការកូសកំណកកាល់ស្យូមក្នុងសរសៃឈាមបេះដូងដោយម៉ាស៊ីន Rotablation។ ក្នុងអំឡុងពេលដំណើរការបំពង់កាតេទែរត្រូវបាននាំទៅចំណុចដែលរួមតូចនៅក្នុងសរសៃឈាមបេះដូង។ នៅចុងបំពង់មានក្បាលបង្វិលក្នុងល្បឿនលឿន ហើយកិនកម្ទេចកំណកកាល់ស្យូមនៅលើជញ្ជាំងសរសៃឈាម។ ភាគល្អិតមីក្រូទស្សន៍ត្រូវបានទឹកនាំទៅទៅតាមចរន្តឈាម។
    • Intravascular ultrasound (IVUS) គឺជាការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រដោយប្រើបំពង់កាតេទែរដែលបានរចនាឡើងយ៉ាងពិសេសជាមួយនឹងឧបករណ៍អ៊ុលត្រាសោនខ្នាតតូចដែលភ្ជាប់ទៅនឹងចុងនៃបំពង់កាតេទែរ។ ចុងជិតនៃបំពង់ត្រូវបានភ្ជាប់ជាមួយអ៊ុលត្រាសោនកុំព្យូទ័រ ដើម្បីបង្ហាញបង្ហាញពីការស្ទះនៅក្នុងសរសៃឈាម និងគ្រោងសាងនៃជញ្ជាំងសរសៃឈាមដើម្បីធ្វើការពង្រីកសរសៃឈាមនៅកន្លែងដែលត្បៀតដែលធ្វើឲ្យការដាក់ស្តេននៅពេលធ្វើPCIកាន់តែមានប្រសិទ្ធិភាព ។
  • Balloon Valvuloplasty: ជាការពង្រីកប្រឹសបេះដូងដោយប៉េងប៉ោង វាជាបច្ចេកទេសសម្រាប់ពង្រីកសរសៃឈាមបេះដូង ដោយមិនចាំបាច់វះកាត់ប្តូរ ឬជួសជុលប្រឹសបេះដូង។ ក្នុងពេលដំណើរការបំពង់កាតេទែរត្រូវបានបញ្ចូលទៅក្នុងសរសៃឈាមនៅក្រលៀនចូលទៅក្នុងបេះដូងតាមសរសៃឈាម។ នៅពេលដែលបំពង់ចូលដល់ប្រឹសបេះដូង គ្រូពេទ្យជំនាញបេះដូងបំប៉ោងប៉ាឡូនធំមួយនៅចុងបំពង់ ដើម្បីបើកប្រឹសបេះដូង។ នៅពេលដែលប្រឹសបេះដូងបើក បាឡូននឹងត្រូវបានបន្ធូរហើយបំពង់កាតេទែរក៏ត្រូវដកចេញ។
  • ជំងឺបេះដូងពីកំណើត
    • ការបិតប្រហោងនៃជញ្ជាំងថតបេះដូងខាងលើ An atrial septal defect (ASD)  គឺជារន្ធមួយរវាងថតខាងលើទាំងពីរនៃបេះដូង។ ដើម្បីបិទប្រហោង គ្រូពេទ្យឯកទេសជំងឺបេះដូងធ្វើអន្តរាគមន៍ដាក់ឧបករណ៍ពិសេសមួយនៅក្នុងបេះដូងរបស់កុមារតាមរយៈការបញ្ចូលបំពង់កាតេទែរ។
    • Patent Ductus Arteriosus (PDA)៖ការបិទប្រហោងសរសៃឈាមក្រហមដែលកើតចេញពីភាពមិនប្រក្រតីនៃសរសៃឈាមរវាងសួត និងបេះដូង។ កុមារភាគច្រើនអាចបិទ PDA ដោយបញ្ចូលបំពង់កាតេទែរ។
  • ការព្យាបាលជំងឺសរសៃឈាមត្បៀតខាងចុង (PAD)
  • ការពិនិត្យដោយការដាក់បំពងកាតេទែរនិងការធ្វើបាឡូនពង្រីកសរសៃឈាម(PCI)សម្រាប់សរសៃឈាមក្រហមដែលមិនមែនជាសរសៃឈាមបេះដូង។

សម្រាប់ព័ត៌មាន

គ្លីនិកវះកាត់បេះដូង
ជាន់ទី 1 អគារ H មន្ទីរពេទ្យបេះដូងបាងកក
ច័ន្ទ ដល់ អាទិត្យ 07.00- 04.00 ល្ងាច។